ធ្វើ​ដំណើរ​បាន ៤សប្ដាហ៍រួម​មក ក្រុម​បាល់ទាត់មន្ទីរ អយក ខេត្តកំពង់ឆ្នាំង និងសលត៍ ខេត្តបាត់ដំបង គឺ​ជា​ក្រុម​ដែល​ទើម​រកបាន​គ្រាប់​បាល់ នៃពានរង្វាន់​លីគ​នារី​កម្ពុជា Cambodian Women’s League រដូវកាល​​២០២៤-២៥។

ក្នុង​ជំនួប​នៅ​សប្ដាហ៍ទី៤ ក្រុម​ទាំង​២ បាន​ប៉ះ​គ្នា​ដោយ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក សរុប​១០គ្រាប់​ ដែល​ជា​គ្រាប់​បាល់​ដែល​រក​បាន​ជាលើកដំបូង​របស់​ខ្លួន​ផង​ដែរ ក្រោយ​បរាជ័យ ៣ប្រកួត​ដូច​គ្នា។

មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ចាញ់បឹងកេត ៦-០ សប្ដាហ៍ទី១ ចាញ់ណាហ្គាវើដល៍ ៩-០ សប្ដាហ៍ទី២ បន្តចាញ់វិសាខា ៧-០ សប្ដាហ៍ទី៣ និងប្រកួតចុងក្រោយ យកឈ្នះសលត៍ ខេត្តបាត់ដំបង ៦-៤ ដែលជាការរកគ្រាប់បាល់បានជាលើកដំបូង។

ដោយឡែកសលត៍ ខេត្តបាត់ដំបង ចាញ់ក្លិបបាល់ទាត់សៀមរាប ១៥-០ សប្ដាហ៍ទី១ ចាញ់វិសាខា ១៨-០ សប្ដាហ៍ទី២ បន្តចាញ់ភ្នំពេញក្រោន ២៥-០ សប្ដាហ៍ទី៣ និងប្រកួតចុងក្រោយ ចាញ់សលត៍ ខេត្តបាត់ដំបង ៤-៦ ដែលជាការរកគ្រាប់បាល់បានជាលើកដំបូង។

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី៤៖

Share.