ព្រឹត្តិការណ៍កីឡាជនពិការពិភពលោក ប៉ារ៉ាឡាំពិក ត្រូវបាន​បង្កើតឡើងនៅឆ្នាំ១៩៦០ ពោលគឺមានអាយុកាល ៦៤ឆ្នាំ ហើយ សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ាន ចំនួន៨ គឺធ្លាប់​ដណ្តើម​បានមេដាយ​ពីព្រឹត្តិការណ៍​កីឡារ៤ឆ្នាំ​ម្តងនេះ សរុបចំនួន ២៦៩គ្រឿងឯណោះ។

តើ​ប្រទេស​ទាំង​៨ នៅក្នុងតំបន់អាស៊ាន​​ ដែល​ទទួល​បានមេដាយ​ពី​ព្រឹត្តិការណ៍​កីឡាប៉ារ៉ាឡាំពិក នោះមាន​ប្រទេស​ណាខ្លះ? ដូចនេះសារព័ត៌ត្រយង សូមជម្រាបជូនប្រិយមិត្តដូចតទៅ៖

  • ទី១) ប្រទេសថៃ ដណ្តើមបានមេដាយសរុបចំនួន១១៧គ្រឿង មាស៣០ បា្រក់៤០ និងសំរិទ្ធ៤៧គ្រឿង
  • ទី២) ប្រទេសម៉ាឡេស៊ី ដណ្តើមបានមេដាយសរុបចំនួន២១គ្រឿង មាស៨ បា្រក់៦ និងសំរិទ្ធ៧គ្រឿង
  • ទី៣) ប្រទេសឥណ្ឌូណេស៊ី ដណ្តើមបានមេដាយសរុបចំនួន៤១គ្រឿង មាស៧ បា្រក់១៥ និង​សំរិទ្ធ១៩​គ្រឿង
  • ទី៤) ប្រទេស​សិង្ហបុរី ដណ្តើមបានមេដាយសរុបចំនួន១៤​គ្រឿង មាស៧ បា្រក់៣ និងសំរិទ្ធ​៤គ្រឿង
  • ទី៥) ប្រទេស​មីយ៉ានម៉ា ដណ្តើម​បានមេដាយ​សរុប​ចំនួន៧គ្រឿង មាស២ បា្រក់៣ និងសំរិទ្ធ២គ្រឿង
  • ទី៦) ប្រទេស​វៀតណាម ដណ្តើម​បានមេដាយ​សរុប​ចំនួន៦គ្រឿង មាស១ បា្រក់៩ និងសំរិទ្ធ៣​គ្រឿង
  • ទី៧) ប្រទេស​ហ្វីលីពីន ដណ្តើម​បានមេដាយ​សរុប​ចំនួន២គ្រឿង សំរិទ្ធទាំង ២គ្រឿង
  • ទី៨) ប្រទេសឡាវ ដណ្តើម​បានមេដាយ​សរុប​ចំនួន១គ្រឿង ជាមេដាយសំរិទ្ធ។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដែលប្រទេសបារាំង ទទួលសិទ្ធជាម្ចាស់ផ្ទះ គឺបានចាប់​ផ្តើម​ពីថ្ងៃទី២៨ ខែសីហា និងបានបិទទៅវិញនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ហើយប្រទេសដែលដណ្តើមបាន​មេដាយ​ច្រើនជាងគេ គឺប្រទេសចិន ដណ្តើមបានសរុប២២០គ្រឿង​ មាស ៩៤ ប្រាក់៧៦ សំរឹទ្ធ៥០គ្រឿង។

ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៨ គឺសហរដ្ឋអាមេរិក នឹងទទួលរៀបចំជាម្ចាស់​ផ្ទះ ចំពោះព្រឹត្តិការណ៍កីឡាពិភពលោក ៤ឆ្នាំម្តងមួយនេះ៕

Share.