សិល្បៈជាតិ៖ តារាចម្រៀងរ៉េបតារារ៉េប G-Devith និងអ្នកនាង ទេព បូព្រឹក្ស ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនាពេលថ្មីៗនេះ នៅពេលដែលអ្នកទាំងពីរបានបង្ហាញខ្លួននៅក្នុងកម្មវិធី New York Fashion Week។ អ្នកទាំងពីរហាក់បង្ហាញពីភាពហ៊ឺហាខ្លាំងទៅកាន់អ្នកគាំទ្រ បន្ទាប់ពីទទួលការអញ្ចើញដោយអ្នករចនាម៉ូដល្បីនៅ​ញូវយ៉ក។

តារាតំណាងឱ្យប្រទេសកម្ពុជាទាំង២ដួងនេះ បានបង្ហាញវត្តមាននៅថ្ងៃទី៨ ខែកញ្ញា ដែលនេះគឺជាលើកទី២ហើយសម្រាប់ពួកគេ ក្នុងការចាប់ដៃជាមួយម៉ាកសម្លៀកបំពាក់ល្បី Tommy Hilfiger។ សូមជម្រាបថា ត្រឡប់មក​ពី​ញូវយ៉កវិញ G-Devith ក៏ត្រៀមរៀបចំកម្មវិធីជំនួបអ្នកគាំទ្រដ៏អស្ចារ្យប្រចាំឆ្នាំថ្មីមួយទៀតដែលធ្វើឡើងនៅថ្ងៃទី ២១ ខែកញ្ញា ២០២៤ ខាងមុខនេះ៕

https://troryorng.com/
Share.