សិល្បៈជាតិ៖ ទើបតែបិទបញ្ចប់ការប្រកួត Miss & Mister Majestic ឆ្នាំ ២០២៤ ចុងខែសីហាកន្លងមកនេះ ស្រាប់តែថ្មីៗនេះ លោក យ៉ុន វុទ្ធី បានជំរុញឱ្យកម្មវិធីប្រកួតសម្រស់ជាស្នាដៃកូនខ្មែរមួយនេះ ក្លាយជាកម្មវិធីប្រកួតសម្រស់កម្រិតអន្តរជាតិបាត់ទៅហើយ។


មួយរំពេចសោះ ការប្រកួត Miss & Mister Majestic International ត្រូវបានលោក យ៉ុន វុទ្ធី គ្រោងអញ្ចើញបុរសឯក បវរកញ្ញា និងនារីឯកភេទទី ៣ មកពីបណ្ដាប្រទេសទូទាំងសាកលលោក មកចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ នឹងត្រៀមធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការផងដែរ។
ជាការពិតណាស់ ដើម្បីឱ្យការប្រកួត Miss & Mister Majestic ដំណើរការទៅបានរលូន ចំពោះការរៀបចំគឺជាពិតជាមានការលំបាកខ្លាំងណាស់សម្រាប់លោក យ៉ុន វុទ្ធី។ កូនខ្មែរដែលមានឆន្ទៈលើកស្ទួយមុខមាត់ជាតិតាមរយៈឆាកប្រកួតសម្រស់លំដាប់អន្តរជាតិ និងចង់លុបបំបាត់រាល់ការរើសអើងនៅក្នុងសង្គមមួយនេះ លោកមានគោលបំណងសំខាន់ឱ្យអន្តរជាតិទទួលស្គាល់ពីស្នាដៃរបស់ខ្មែរដែលអាចធ្វើបាន។


សូមជម្រាបថា ការប្រកួត Miss & Mister Majestic International បានលេចចេញជារូបរាងដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ ២០២៥ ហើយសម្រាប់ការរៀបចំកម្មវិធីប្រកួត Miss & Mister Majestic នៅក្នុងស្រុក ក៏កំពុងស្វែករកអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិផងដែរ។ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍អាចសួរនាំព័ត៌មានបន្ថែមតាមរយៈ Contact Email: mmmajestic2024@gmail.com៕

