កំពង់ស្ពឺ ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៩និង១៥ ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៉ាង ប៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ុន សុភា អាយុ៣៦ឆ្នាំ រស់នៅផ្ទះកើតហេតុ សាងសងពីឈើ ប្រក់ក្បឿង ទំហំ៧ម៉ែត្រx៨ម៉ែត្រ ថ្មក្រោម ទទួលខូចខាតអស់ទាំងស្រុង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេខ្សែភ្លើង ឆាបឆេះសន្ធោសន្ធោ ផ្អើលអ្នកស្រុក ហើយត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ការពារឆេះរាល ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.