ភ្នំពេញ៖ កាលពីថ្ងៃទី ០៩ខែកញ្ញាឆ្នាំ ២០២៤ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានថា កាលពីថ្ងៃ០៧ខែកញ្ញាឆ្នាំ ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿង ពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន១៣នាក់ បានប្រើដៃ មួកសុវត្ថិភាព ស្បែកជើង ដុំថ្មធ្វើសកម្មភាពនាំគ្នាវាយ និងគុកទៅលើជនរងគ្រោះមានគ្នាចំនួន០៦នាក់បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង នៅចំណុចផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញាឆ្នាំ ២០២៤ វេលាម៉ោង ០៥ និង០០ នាទី។

ក្រោយមកនៅវេលាម៉ោង០៦និង៣០នាទី ក្រុមក្មេងទំនើងខាងលើក៏បានបន្តនាំគ្នាទៅធ្វើសកម្មភាពវាយជនរងគ្រោះម្នាក់ទៀតនៅចំណុចបន្ទប់ជួលលេខ១៥ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីរធ្វើសកម្មភាពរួចក្រុងក្មេកទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

រហូតដល់ថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ១.ឈ្មោះ ថៃ ថាវីត ហៅក្តា ភេទស្រីកើតឆ្នាំ២០០៤ ២. ឈ្មោះ ឆាន ប៊ីណា ហៅណា ភេទស្រីកើតឆ្នាំ២០០២ ៣.ឈ្មោះ ចាន់ នីតា ភេទស្រីកើតឆ្នាំ២០០៥ ៤.ឈ្មោះ រៀម វីរៈ ភេទប្រុសអាយុ១៦ឆ្នាំ ៥.ឈ្មោះ ថុល ថាត់ ភេទប្រុសអាយុ១៦ឆ្នាំ ៦.ឈ្មោះ ខាន់ វិច្ឆិកា ភេទស្រីអាយុ១៧ឆ្នាំ ៧.ឈ្មោះ ឆូ ឆាន ហៅវិត ភេទប្រុសអាយុ២០ឆ្នាំ ៨.ឈ្មោះ រាំ ធារិន ហៅជូលី ភេទស្រីកើតឆ្នាំ២០០៤ ៩.ឈ្មោះ ភាន ស្រីនីត ភេទស្រីកើតឆ្នាំ២០០៧ និង១០.ឈ្មោះ អឿន ពិសី ភេទស្រីកើតឆ្នាំ២០០៤។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

បន្ទាប់ពីពិនិត្យលើសំណុំរឿងនេះរួច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យទាំង១០នាក់ខាងលើនិងបក្ខពួកពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ទី ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចំណុចបន្ទប់ជួលលេខ១៥ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៤ បទល្មើសដែនមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនសំណុំរឿងខាងលើទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមមតិវិធី៕

អត្ថបទ៖ចតុម្មុខ

Share.