ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានត្រឹម​ស្មើស្រីលង្កា ប្រកួត​ជើងទី២ តែយ៉ាងណាកម្ពុជា បាន​ចាញក្នុវគ្គទាត់បាល់ពិន័យ១១ម៉ែត្រ កាត់សេចក្ដីបញ្ចប់ដោយលទ្ធផល ៤ទល់និង២ ក្នុងវគ្គជម្រុះជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅ​ថ្ងៃទី១០ កញ្ញា ២០២៤នេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ក្រៅពីក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតទល់នឹងស្រីលង្កា នៅជើងទី២ថ្ងៃនេះ ក៏​មានម៉ុងហ្គោលី យកឈ្នះទីម័រខាងកើត និងប្រ៊ុយណេ យកឈ្នះម៉ាកាវ ក្នុងវគ្គជម្រុះ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅ​ថ្ងៃទី១០ កញ្ញា ២០២៤នេះដែរ។

លទ្ធផលប្រកួតសរុបទាំង ២ជើង ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ៖

  • ជើងទី២៖ ម៉ុងហ្គោលី ២-០ ទីម័រខាងកើត (សរុបទាំង២ជើង ៣-៤)
  • ជើងទី២៖ ម៉ាកាវ ០-១ ប្រ៊ុយណេ (សរុបទាំង២ជើង ០-៤)
  • ជើងទី២៖ ស្រីលង្កា ២-២ កម្ពុជា (សរុបទាំង២ជើង ២-២ )

ក្រោយបញ្ចប់ការប្រកួតពេញ ៩០នាទីក្រុម​កម្ពុជា បាន​ត្រឹម​ស្មើជាមួយស្រីលង្កា ខណ:នៅ​ម៉ោង​បន្ថែ១៥នាទីទី១ កម្ពុជា រក​បាន​ ១គ្រាប់​បន្ថែម​ទៀត រហូត​ដល់​បញ្ចប់​ការប្រកួត ១៥នាទី២ដង ស្រីលង្កា បន្តតាមស្មើកម្ពុជា ក្នុង​លទ្ធផល ២ទល់និង២ នៅពហុកីឡដ្ឋានជាតិ។

ការប្រកួតពេញ៩០នាទី និបន្ថែមម៉ោង ១៥នាទី២ដង កម្ពុជា បាន​ត្រឹម​ស្មើជាមួយស្រីលង្កា។ ដូច​នេះ​ក្រុមទាំង២ ទាត់បាល់ពិន័យ១១ម៉ែត្រកាត់​សេចក្ដី ដោយស្រីលង្កា យកឈ្នះកម្ពុជា ៤ទល់និង២។

តាម​រយ:លទ្ធផលប្រកួត​កាលទាំងពីជើង ដូច​នេះក្រុម​ជម្រើស​ជាតិទីម័រ​ខាង​កើត ប្រ៊ុយណេ និងស្រីលង្ការ ស្មើនឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក ​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.