ថ្មីៗនេះ នៅលើបណ្ដាញព័ត៌មានអន្តរជាតិ បានផ្សព្វផ្សាយដំណឹងស្ដីពីមរណភាពរបស់លោក Will Jenning ដែលត្រូវបានគេដឹងថាជាអ្នកនិពន្ធទំនុកច្រៀង (ប៉ារ៉ូល) ចម្រៀងបទ «My heart Will Go On» ដែលជាបទចម្រៀងបញ្ចូលអមក្នុងរឿង «Titanic» ដែលជាសំនៀងរបស់អ្នកចម្រៀងល្បី Celion Dion

អ្នកនិពន្ធជើងចាស់រូបនេះ បានទទួលមរណភាពក្នុងវ័យ ៨០ឆ្នាំ នៅផ្ទះរបស់លោកក្នុងរដ្ឋតិចសាច់ (Taxas) ប៉ុន្តែមូលហេតុនៃការស្លាប់របស់លោក មិនត្រូវបានទម្លាយឱ្យដឹងនោះទេ គ្រាន់តែមានការទម្លាយឱ្យដឹងថា មួយរយៈនេះលោកមានបញ្ហាសុខភាព និងមានជំងឺច្រើន។
ការលាចាកលោករបស់អ្នកនិពន្ធឆ្នើមរូបនេះ បានធ្វើឱ្យសិល្បករ តន្ត្រីករ និងអ្នកសិល្បៈជាច្រើនសម្ដែងអារម្មណ៍ស្ដាយស្រណោះលោកជាពន់ពេក។ មែនទែនទៅ បទចម្រៀង My Heart will go on គឺជាប៉ារ៉ូលចម្រៀងមួយដែលធ្វើឱ្យអ្នកនិពន្ធរូបទទួលបាននូវការចាប់អារម្មណ៍គាំទ្រ។

សូមរំលឹកឡើងវិញថា ស្នាដៃចម្រៀងនៅក្នុងភាពយន្តមនោសញ្ចេតនាស្នេហាអមតៈ Titanic គឺជាបទដែលលក់ដាច់ខ្លាំងជាងគេបំផុតក្នុងពិភពលោកកាលពីឆ្នាំ១៩៩៨ និងឈរលើកំពូលតារាចំនួន២៥ ប្រទេស។ គិតមកដល់សព្វថ្ងៃនេះ បទនេះ លក់ដាច់បាន ១៥លាន Copies ឈ្នះពានរង្វាន់ Grammy ចំនួន៤ ឈ្នះពាន អូស្ការ ជាបទ Original ល្អផ្ដាច់គេ និងតែងតែឈរលើតារាងចម្រៀង Billboards រាល់ពេលផងដែរ៕

