បច្ចុប្បន្ន​នេះ​ មាន​សិល្បករ​ច្រើន​ណាស់​ បាន​រះលើ​វិថី​សិល្បៈ​ ដោយ​ក្នុង​នោះ​ដែរ បាន​ធ្វើ​ឱ្យ​អ្នក​សិល្បៈជើង​ចាស់​ ជា​ច្រើន​នាក់ បាត់​ទីផ្សារ ឬ​ខ្លះទៀត មិន​សូវ​សំបូរ​ការងារ​ដូច​ពី​មុន​ យ៉ាង​ណាមិញ​ ពាក្យ​ទាំង​នេះ​ហាក់​ដូច​ជា​មិន​អាច​ប្រើ​បាន​សម្រាប់​បុរស​ខ្ពស់​សង្ហា Zono តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ ហង្សមាស​នោះ​ឡើយ ព្រោះ​គ្រាន់​តែ​បង្ហោះ​ត្រួស​ៗ លោក មាន​ការងារ​ច្រៀង​តាំង​ពី​ថ្ងៃ​ពុធ ដល់​ថ្ងៃ​អាទិត្យ​ ជាប់​គ្នា​៥ថ្ងៃ​តែម្ដង​។

តាម​រយៈ​ផេក​របស់​លោក Zono តារា​​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ ​បាន​ចែក​រំលែក​តារា​ងការងារ​របស់​ខ្លួន​ជាមួយនឹង​អ្នក​គាំទ្រ​ ដោយ​នៅ​ក្នុង​នោះ​គេ​បាន​មើល​ឃើញថា​លោក​មាន​ Event ត្រូវ​ចូលរួមច្រៀង​​​នៅ​តាម​ក្លឹប​កម្សាន្ត​ រាល់ៗ​យប់​តែ​ម្ដង​។ លោក Zono បាន​សរសេរ​រៀបរាប់​នៅ​ក្នុង​ផេក​របស់​ខ្លួន​ថា​៖ «ម៉ោះដាក់អោយសេដមួយអាទិត្យពេញម៉ង 11th Nexus Club Poipet 12th Deja Vu 13th The WOODS 14th Venoms- BySavage និង​ 15th The BayView»

តារា​ចម្រៀង​ Zono គឺជា​សិល្បករ​មួយ​រូបដែល​មាន​សមត្ថភាព​ទេពកោសល្យ ពូកែ ច្រៀង​ក៏​ពីរោះ រីឯ​ការ​សម្ដែង​ក៏ល្អ មិន​តែ​ប៉ុណ្ណោះទោះ​​លោក​ ជា​អ្នក​ច្រៀងក្ដី​ តែ​លោក​មាន​​​រូប​រាង​មុខ​មាត់​​សង្ហា មិន​ចាញ់​តារា​សម្ដែង​ ទើប​ធ្វើ​ឱ្យ​លោក​តែងតែ​ទទួល​បាន​ឱកាស​សម្ដែង​ក្នុង​ខ្សែ​ភាពយន្តភាគ​ទូរទស្សន៍​ជា​ច្រើន​​ផង​ដែរ៕

Share.