សិល្បៈអន្តរជាតិ៖ តារាសម្ដែង Hyun Bin ឱ្យតែនិយាយដល់ឧត្តមភរិយារបស់លោក អ្នកនាង Son Ye Jin ព្រមទាំងអរគុណដែលលោកមានភរិយានៅក្បែរ។

ថ្មីៗនេះ Hyun Bin បានចូលរួមក្នុងកម្មវិធី Toronto International Film Festival លើកទី៤៩ ដើម្បីប្រូម៉ូតផ្សព្វផ្សាយភាពយន្ត Harbin។ ភាពយន្តបែបប្រវត្តិសាស្ត្រ ដែលលោកសម្ដែងនេះ ដឹកនាំដោយ Woo Min Ho ស្ថិតនៅក្នុងឆ្នាំ ១៩០៩ ដោយរឿងនេះ Hyun Bin សម្ដែងជាតួអង្គសកម្មជនកូរ៉េឯករាជ្យ ដែលធ្វើឃាតរដ្ឋមន្ត្រីទីមួយរបស់ប្រទេសជប៉ុន Ito Hirobumi។ មុនពេលបញ្ចាំងភាពយន្តនេះ តារាសម្ដែងទាំងអស់មានដូចជា Hyun Bin Lee Dong Wook (ដែលសម្ដែងជា Lee Chang Seop) ដែលជាសកម្មជនទាមទារឯករាជ្យបានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម ជាមួយគ្នានឹងអ្នកដឹកនាំ ល្បី Woo Min Ho ដើម្បីគោរពនិងស្វាគមន៍ Audience។

អ្នកគាំទ្រជាច្រើន មកពីជុំវិញពិភពលោក បានមកជួបជុំគ្នាលើកម្រាលព្រំក្រហម ដោយក្រុមការងារ និងអ្នកសម្ដែងភាពយន្តបានញញឹមស្វាគមន៍ និងឈរឱ្យអ្នកកាសែត និងភ្ញៀវកិត្តិយសបានថតរូបទុកជាអនុស្សាវរីយ៍។ ជាមួយគ្នានោះដែរ តារាសម្ដែងរូបសង្ហាបានបង្ហាញពីក្ដីរំភើបរីករាយដែលលោកមានឧត្តមភរិយា Son Ye Jin នៅក្នុងជីវិតរបស់លោក៕

