ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត កាលពីថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឱ្យលោក រ៉ុង ឈុន ភេទប្រុសកើតថ្ងៃទី១៥.០៧.១៩៦៩ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៨ ផ្លូវលេខ៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ០០ នាទីព្រឹក ដេីម្បីសួរចម្លេីយពីដំណើររឿង៖ « ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និង ញុះញង់បង្កឱ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម » ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ។


ការសើបសួរនេះធ្វើឡើងក្រោយពីតំណាងអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់លោក រ៉ុង ឈុន កាលពីថ្ងៃទី ០២ខែកញ្ញា ឆ្នាំ២០២៤ ចោទពីបទ « ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និង ញុះញង់បង្កឱ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ៕


អត្ថបទ៖ ចតុម្មុខ

