ក្លិប​បាល់ទាត់​វិសាខា នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ព្រីនស៍ ជាលើកទី៣ ក្នុងជំនួប​សប្ដាហ៍ទី៤ ដើម្បី​ទទួល​ក្រុម​ភ្ញៀវដែល​មិន​ទាន់​ចាញ់សោះ ព្រះខ័នរាជស្វាយរៀង នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ។

សម្រាប់វិសាខា ក្រោម​ការដឹកនាំរបស់លោក Kalns Jurgis ឆ្លងកាត់ ៣ប្រកួត​រួចមក ឈ្នះតែ​ ១ប្រកួត​ប៉ុណ្ណោះ ដោយ​ប្រកួត​ទី១ ចាញ់​ភ្នំពេញក្រោន ៤-២ ប្រកួតទី២ ចាញ់​ណាហ្គាវើលដ៍ ១-០ និងប្រកួត​ចុង​ក្រោយ​យក​ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៣-១ នៅយប់ថ្ងៃទី២៤ ខែសីហា។

ដោយឡែកព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បន្តរកបានជ័យជម្នះ ៣ប្រកួតជាប់​គ្នា ទិ១ ឈ្នះ Tiffy Army ក្នុងលទ្ធផល ៧-០ ឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-១ និង​ប្រកួតចុងក្រោយក្រោយយកឈ្នះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៦-១ នៅយប់ថ្ងៃទី២៦ ខែសីហា។

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី៣៖

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី៤ ថ្ងៃសៅរ៍-អាទិត្យ នេះ៖

Share.