ព្រះខ័នរាជស្វាយរៀង អាយុក្រោម១៨ឆ្នាំ បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្វាយរៀង Super Cup ២០២៤ បន្ទាប់ពីបានយកឈ្នះលើក្រុមគោព្រៃភូមិស្វាយធំ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៤ទល់នឹង១ កាលពីថ្ងៃទី៧ ខែកញ្ញ ឆ្នាំ២០២៤ កន្លងទៅ នៅទីលានវិទ្យាល័យ ស្វាយរំពារ ខេត្តស្វាយរៀង។

លទ្ធផលការប្រកួត៖

ដូចនេះក្រុមព្រខ័នរាជស្វាយរៀង អាយុក្រោម១៨ឆ្នាំ គឺឡើងទៅឈររងចាំក្រុមមួយឈ្នះរវាងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រកួតគ្នាជាមួយក្រុម ស.ស.យ.ក ក្រុងបាវិត ខណៈការប្រកួតរបស់ក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនៅទីលានវិទ្យាល័យស្វាយរំពារ ខេត្តស្វាយរៀង។

គួរឱ្យដឹងថា ពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ មាន១៦ក្រុមចូលរួមប្រកួត បែងចែកជា៤ពូល ដោយក្រុមមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ក្រុមចំនួន១៦ដែលចូលរួម គឺបានរើសចេញពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៦ ឆ្នាំ២០២៤ កន្លងទៅ៕



