ភ្នំពេញ៖ ផ្លូវនឹងចិញ្ចឹមផ្លូវជុំផ្សារបឹងកេងកង បានក្លាយជាទីកន្លែងសម្រាប់ឱ្យអាជីករយកទំនិញដាក់តាំងលក់ដូរព្រោងព្រាត និងជាចំណតម៉ូតូដើម្បីយកភាសុីម៉ូតូមិនខ្វល់ពីផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណ: ធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ នឹងបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

ជាក់ស្ដែងនៅផ្លូវជុំវិញផ្សារបឹងកេងកង ដូចជាកំណាត់ ផ្លូវ ៣៨០ និង ផ្លូវ៣៩២ ត្រសក់ផ្អែម(63) ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងត្រូវបានអាជីវករដាក់ឆ័ត្រ គ្រែ យកទំនិញដាក់តាំងទំនិញលក់ដូរលើផ្លូវនិងចិញ្ចើមផ្លូវព្រោងព្រាតមួយផ្នែក មួយផ្នែកទៀតក្លាយជាចំណតម៉ូតូបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មានការរអ៊ូរទាំ ការកកស្ទះចរាចរណ៍ដែលអាជីវករបានយកចិញ្ចើមផ្លូវដាក់តាំងទំនិញលក់ដូរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យបាត់បង់សោភ័ណ្ឌភាពតាមដងផ្លូវ។

ក្រោយឃើញទិដ្ឋភាពបែបនេះជារាងរាល់ថ្ងៃ ប្រជាពលរដ្ឋដែលចេញចូលផ្សារខាងលើ ក៏សូមណូមពរដល់អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង សូមមេត្តាចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារបឹងកេងកងផង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវឱ្យមានសោភណ្ឌភាពល្អស្អាត ដែលជាមុខម៉ាត់ជាតិ និងជាប្រយោជន៍សាធារណៈ៕

អត្ថបទ៖ សេង សាវី

Share.