ក្រុមបាល់ទាត់នារីវិសាខា បានក្លាយជាក្រុមដែល មិនទាតន់បរាជ័យសោះ និងរកគ្រាប់បាន ៤២គ្រាប់ដោយមិនរបូតគ្រាប់បាល់សោះ ឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ប្រកួត ស្មើ១ នៃពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League រដូវកាល២០២៤-២៥។

ស្របពេលការប្រកួតសប្ដាហ៍ទី៥ នៅថ្ងៃសៅរ៍ ទី១៤ កញ្ញានេះក្រុមនារីវិសាខា នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន កំពង់ស្ពឺ ដើម្បីជួបក្រុមនារីណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០២៤។
ខណ: ៤ប្រកួតកន្លងមករបសណាហ្គាវើលដ៍ ឈ្នះ២ ស្មើ១ និងចាញ់១ ដោយប្រកួតទី១ ចាញ់ភ្នំពេញក្រោន ៣-០ ប្រកួតទី២ ឈ្នះមន្ទីរ អយក កំពង់ឆ្នាំង ៩-០ ប្រកួតទី៣ ស្មើជាមួយព្រះខ័នរាជស្វាយរៀង ១-១ និងប្រកួតចុងក្រោយ ឈ្នះសមាគមបាល់ទាត់មីស្ទើរលេង ១២-០។
ឆ្លងកាត់ ៤ប្រកួតរបស់វិសាខា ឈ្នះទាំង៣ប្រកួត ស្មើ១ ដោយឈ្នះសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ១៧-០ សប្ដាហ៍ទី១ ឈ្នះសលត៍ ខេត្តបាត់ដំបង ១៨-០ សប្ដាហ៍ទី២ ឈ្នះមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ៧-០ សប្ដាហ៍ទី៣ និងស្មើជាមួយព្រះខ័នរាជស្វាយរៀង ០-០ សរុបគ្រាប់ស៊ុតបញ្ចូលទី ៤២គ្រាប់ មិនរបូតគ្រាប់បាល់សោះ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕


