ក្រសួងពាណិជ្ជកម្មនិងក្រសួង​កសិកម្ម បានចេញសេចក្ដីជូនដំណឹងមួយដោយសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើមុខទំនិញមុខទំនិញមួយចំនួន ដូចជាគ្រឿងក្នុងសត្វ និងសាច់បង្កក។

សូមចុចអាន៖ សមាគម​អ្នក​ចិញ្ចឹម​សត្វ​បង្ហាញ​នូវ​ក្ដី​សង្ឃឹម និង​ការ​ព្រួយបារម្ភ​ជា​មួយ​គ្នា​នឹង​វិធាន​ការ​ផ្អាក​នាំ​ចូល​សាច់​បង្កក​បណ្ដោះ​អាសន្ន

ការសម្រេចនេះធ្វើឡើង ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។

ចង់ដឹងមុខទំនិញអ្វីខ្លះបន្ដហាមឃាត់ការនាំចូលសូមចូលអានសេចក្ដីប្រកាសទាំងស្រុងដូចខាងក្រោម៖

Share.