ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៤-២៥ នឹងត្រលប់មកប្រកួតប្រជែងគ្នាលើទីលានសារជាថ្មី ក្រោយសម្រាកបាន២សប្តាហ៍ អំឡុងថ្ងៃ FIFA Day ដើម្បីប្រមូលផ្តុំកីឡាករចូលជម្រើសជាតិប្រកួតក្នងពានរង្វាន់កម្រិតទ្វីប និងវគ្គជម្រុះ World Cup។

កម្មវិធីប្រកួត សប្តាហ៍ទី៤ ចាប់ផ្តើមពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤៖

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី៣៖

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.