អ្នកចាំទីវ័យក្មេង រ៉េត លីហេង របស់ណាហ្គាវើលដ៍ រក្សាសំណាញ់ទី Clean Sheets បាន​ ២លើកមុន​គេ នៅលីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥ គិតត្រឹមសប្តាហ៍ទី៣។

២ប្រកួតរបស់ណាហ្គាវើលដ៍៖
– ណាហ្គាវើលដ៍ ២-០ គិរីវង់សុខសែនជ័យ
– វិសាខា ០-១ ណាហ្គាវើលដ៍។

គិតត្រឹមសប្តាហ៍ទី៣ មានអ្នកចាំទី ៤រូប​ប៉ុណ្ណោះ​ដែល​អាច​រក្សាសំណាញទីបានរួម​មាន៖

  • អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ រក្សា Clean Sheets បាន ២លើក
  • អ្នកចាំទី វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheet បាន ១លើក
  • អ្នកចាំទី ឆេង ចាន់ថា របស់ ISI ដង្កោសែនជ័យ រក្សា Clean Sheet បាន​ ១លើក
  • អ្នកចាំទី យី ប៊ុនហេង របស់អង្គរថាយហ្គឺរ រក្សា Clean Sheet បាន​ ១លើក៕

Share.