ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League 2024-25) បានឈានដល់ការប្រកួត​សប្តាហ៍ទី៤ ហើយខណៈកាលពីសប្តាហ៍ទី៣ កន្លងទៅមានលោកអាជ្ញាកណ្តាលចំនួន ១២រូបបានចាយ​កាត​ចំនួន៥១សន្លឹក លើកីឡាករ ក្នុងនោះក៏មានកាតក្រហមថែមទៀតផង។

ខាងក្រោម​នេះជាចំនួនកាតដែលអាជ្ញាកណ្តាល ១២រូបបានចាយលើទីលាន ៣សប្តាហ៍កន្លងទៅ៖

  • លោក អ៊ីវ ទីណា ដឹកនាំ ២ប្រកួត ចាយកាតសរុប ១០សន្លឹក ក្រហម២សន្លឹក
  • លោក ឃួន វីរ: ដឹកនាំ ២ប្រកួត ចាយកាតសរុប ៧សន្លឹក ក្រហម១សន្លឹក
  • លោក ពឹង សុជាតិ ដឹកនាំ ១ប្រកួត ចាយកាតសរុប ៧សន្លឹក ក្រហម២សន្លឹក
  • លោក ថន ថាវ័ន្ត ដឹកនាំ ១ប្រកួត ចាយកាតសរុប ៤សន្លឹក
  • លោក ប្រឹម ម៉េងហ័រ ដឹកនាំ ១ប្រកួត ចាយកាតសរុប ៤សន្លឹក
  • លោក នៅ ភក្ដី ដឹកនាំ ១ប្រកួត ចាយកាតសរុប ៤សន្លឹក
  • លោក ឃិន ឧសីហា ដឹកនាំ ១ប្រកួត ចាយកាតសរុប ៣សន្លឹក
  • លោក ជី សាមឌី ដឹកនាំ ២ប្រកួត ចាយកាតសរុប ៣សន្លឹក
  • លោក ស៊ុំ វីយូរ៉ា ដឹកនាំ ១ប្រកួត ចាយកាតសរុប ៣សន្លឹក
  • លោក ហោ ប៊ុនថង ដឹកនាំ ១ប្រកួត ចាយកាតសរុប ២សន្លឹក
  • លោក ​ជួប វិសាល ដឹកនាំ ១ប្រកួត ចាយកាតសរុប ២សន្លឹក
  • លោក យាន ប៊ុនថង ដឹកនាំ ១ប្រកួត ចាយកាតសរុប ២សន្លឹក

កម្មវិធីប្រកួត សប្តាហ៍ទី៤ ចាប់ផ្តើមពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤៖

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៣

ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥ ​មាន​ក្លិប​ជា​សមាជិក​ចំនួន​​១១ ចុះ​បញ្ជី​កីឡាករ​ចូលរួម​សរុប​ចំនួន​ ៣១៥​នាក់ ចាប់ផ្តើម​ដំណើរការ​ពី​ចុង​សប្ដាហ៍ នៅថ្ងៃសៅរ៍ ទី១០ ខែសីហា​នេះ​តទៅ​ហើយ ដោយ​ថ្ងៃសៅរ៍មាន ២គូ និងថ្ងៃអាទិត្យ មានចំនួន ៣គូ ខណ:​ ១ក្រុម​ទៀតត្រូវ​បាន​សម្រាក។

សូម​បញ្ជាក់​ថា​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.