ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League 2024-25) នឹងវិលមកការប្រកួតនៅសប្តាហ៍ទី៤ វិញហើយ ក្រោយសម្រាកចំនួន២សប្តាហ៍ ដោយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រៀមប៉ះក្រុមម្ចាស់ផ្ទះវិសាខា នៅកីឡដ្ឋានព្រីនស៍ ខណៈក្រុមដែលកំពុងឈរនៅកំពូលតារាងមួយនេះជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគ ត្រឹមសប្តាហ៍ទី៣។

ខាងក្រោមនេះជាក្រុមដែលរកគ្រាប់បាល់បាននៅលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី៣៖
- ទី១) ព្រះខ័នរាជស្វាយរៀង រកបាន១៧គ្រាប់
- ទី២) ភ្នំពេញក្រោន រកបាន៨គ្រាប់
- ទី៣) អាយអេសអាយ ដង្កោសែនជ័យ រកបាន៦គ្រាប់
- ទិ៤) វិសាខា រកបាន៥គ្រាប់
- ទី៥) ក្រសួងមហាផ្ទៃ រកបាន៤គ្រាប់
- ទី៦) ណាហ្គាវើលដ៍ រកបាន៣គ្រាប់
- ទី៧) អង្គរថាយហ្គឺរ រកបាន៣គ្រាប់
- ទី៨) បឹងកេត រកបាន៣គ្រាប់
- ទី៩) កងយោធពលខេមរភូមិន្ទ រកបាន២គ្រាប់
- ទី១០) ឡាយខេត្តព្រះសីហនុ រកបាន២គ្រាប់
- ទី១១) គិរីវង់សុខសែនជ័យ រកបាន២គ្រាប់ ។
កម្មវិធីប្រកួតសប្តាហ៍ទី៤

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៣

ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៤-២៥ មានក្លិបជាសមាជិកចំនួន១១ ចុះបញ្ជីកីឡាករចូលរួមសរុបចំនួន ៣១៥នាក់ ចាប់ផ្តើមដំណើរការពីចុងសប្ដាហ៍ នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះតទៅហើយ ដោយថ្ងៃសៅរ៍មាន ២គូ និងថ្ងៃអាទិត្យ មានចំនួន ៣គូ ខណ: ១ក្រុមទៀតត្រូវបានសម្រាក។
សូមបញ្ជាក់ថាពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

