​សិល្បៈជាតិ៖ ស្ងាត់បាត់មុខមួយរយៈនេះ ឌីជេ ខេក ត្រូវបានអ្នកគាំទ្រដឹងថា កំពុងសម្ងំកើបលុយពីអាជីពក្រៅរង្វង់សិល្បៈ។ តារាចម្រៀងរ៉េបចាស់វស្សារូបនេះ តែងតែងបង្ហោះពីសកម្មភាពការងាររបស់ខ្លួននៅលើបណ្ដាញសង្គមឱ្យអ្នកលេងបណ្ដាសង្គម ក៏ដូចជាហ្វេនអ្នកគាំទ្របានដឹង។

មួយរយៈមកនេះ គេមើលឃើញថា  ឌីជេ ខេក នៅតែបន្តបង្ហាញវត្តមានក្នុងកម្មវិធីធំៗជាច្រើន ក្នុងសកម្មភាពជា DJ ចាក់ភ្លេង និងធ្វើជា MC ជាដើម។ សព្វថ្ងៃនេះគេដឹងថា ឌីជេ ខេក ក៏មានឈ្មោះជាថៅកែ រកស៊ីជំនួញមួយចំនួនផងដែរ។ កន្លងមកនេះ គេឃើញ ឌីជេ ខេក ទើបតែប្រុងពាលីក្លឹបកម្សាន្តថ្មីៗមួយនៅក្រុងព្រះសីហនុដែលមានឈ្មោះថា DJ PUB ដែលក្លឹបកម្សាន្តពេលរាត្រីមួយនេះ បានកើបចំណូលជាច្រើនឱ្យរូបលោក។

មួយវិញទៀត នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ដែលជាថ្ងៃកំណើតរបស់ ឌីជេ ខេក លោកក៏បានបើកសម្ពោធឃ្លាំងរថយន្តរបស់ខ្លួន ដែលមានយីហោ «Care Cake» និង ទទួលបានការជូនពរជាច្រើនពីសំណាក់មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រ។

សូមជម្រាបថា បើទោះជាពេលវេលារសាត់ផុតអស់រយៈពេលជាច្រើនឆ្នាំហើយក្តី ក៏ប៉ុន្តែរៀមច្បងនៃវិស័យចម្រៀងរ៉េបក្នុងស្រុកខ្មែររូបនេះ នៅតែបន្តអាជីពលើវិថីសិល្បៈ និង ទទួលបានទីផ្សារមិនចាញ់ពីមុននោះឡើយ៕

https://troryorng.com/
Share.