សិល្បៈជាតិ៖ ថ្មីៗនេះកញ្ញា ខេមា មេតាយេ បានបង្ហាញមុខក្នុងការចូលរួមសម្ដែងភាពយន្តថ្មីមួយដែលមាន​ចំណងថា «ព្រះភូមិ»។ នេះគឺជាភាពយន្តទី ២ ហើយដែលកញ្ញាបានសម្ដែង ក្រោយបង្ហាញមុខក្នុងវិស័យប្រកួតសម្រស់។

ដូចអ្នកគាំទ្រគ្រប់គ្នាបានដឹងមកហើយថា កញ្ញា ខេមា មេតាយេ ទើបតែបញ្ចប់ការប្រកួត Miss Universe Cambodia ឆ្នាំ២០២៤ នាពេលថ្មីៗនេះ ដែលតាមរយៈកម្មវិធីមួយនេះ កាន់តែធ្វើឱ្យកញ្ញាប្រមូលការគាំទ្រពីកម្លាំងហ្វេនបានច្រើនឡើង។ ហើយភាពយន្តថ្មីសន្លាងមួយនេះ ជាស្នាដៃផលិតដោយផលិតកម្ម BONG Film and Media ដែលបានប្រមូលតារាសម្ដែងល្បីៗជាច្រើនដួងមកសម្ដែងរួមគ្នាជាមួយកញ្ញា ខេមា។

យ៉ាងណាមិញ តាមរយៈភាពយន្តនេះ កញ្ញា ខេមា មេតាយេ សម្ដែងជាតួស្រី ស្រីមុំ ដែលនាងបានកើតមកជាមួយសមត្ថភាពពិសេសដែលនាងមិនចង់បាន។ ព្រោះតែនាង​អាច​ឃើញ​វិញ្ញាណខ្មោចក្នុង​រដូវ​ភ្ជុំបិណ្ឌ ហើយ​នាង​ក៏​ខ្លាច​ពួក​វា​ដែរ។

សូមជម្រាបថា ភាពយន្ត «ព្រះភូមិ » នឹងចាប់បញ្ចាំងគ្រប់រោងភាពយន្ត​ ថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០២៤​ ខាងមុខនេះតទៅ៕

https://troryorng.com/
Share.