សិល្បៈជាតិ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងស្តីពី មហោស្រពល្ខោនខោលថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៤ ក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្រ្តវប្បធម៌» ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

មហោស្រពល្ខោនខោល បានចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងឈប់ទទួលពាក្យត្រឹម ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទី ។
សូមជម្រាបថា ការរៀបចំមហោស្រពល្ខោនខោលថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៤ នេះឡើងគឺក្នុងគោលបំណងជំរុញការលើកស្ទួយ និងអភិរក្សទម្រង់ល្ខោនខោលដែលជាសម្បត្តិវប្បធម៌របស់ជាតិ និងជាអត្តសញ្ញាណជាតិ ដែលបានចូលរួមអភិវឌ្ឍន៍សង្គម និងលើកកម្ពស់កិត្យានុភាពជាតិផងដែរ៕

