ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចរថយន្ត ចំនួន០២គ្រឿង នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់។

កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ពាក់ព័ន្ធករណីលួចរថយន្ត ចំនួន០២គ្រឿង ប្រព្រឹត្តល្មើសនៅថ្ងៃទី០៤ និង០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ZHANG JUN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ សណ្ឋាគារ TONG HU បន្ទប់លេខ 888 ជាន់ទី៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖រថយន្ត ០២គ្រឿង ដែលជារបស់ជនរងគ្រោះ (ម៉ាក HYUNDAI STAREX ពណ៌ស,  ម៉ាក TOYOTA TAKOMA ពណ៌ទឹកប្រាក់, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IGOO ពណ៌ ផ្ទៃមេឃ៕

អត្ថបទ៖ ចតុម្មុខ

Share.