ក្រុម​បាល់ទាត់​ហ្វូតសាលបុរស​ជម្រើសជាតិ​ថៃ នឹង​ត្រូវ​ប្រកួត​បើក​ឆាប​ជួប​ក្រុម​ក្រូអាច វគ្គជម្រុះក្នុង​ពូល នៃព្រឹត្តិ​ការណ៍​​ប្រកួត​ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup នៅ​ថ្ងៃទី១៤ កញ្ញានេះ វេលាម៉ោង ៣:០០នាទីរសៀល នៅក្នុងសាល Bukhara Universal Sports Complex ប្រទេស​អ៊ូសបេគីស្ថាន។

ក្រុម​បាល់ទាត់​ហ្វូតសាលបុរស​ជម្រើសជាតិ​ថៃ ស្ថិត​នៅ​ពូល​ជា​មួយ ប្រេស៊ីល គុយបា និងក្រូអាត ដែល​ធ្វើឡើង​នៅ ប្រទេស​អ៊ូសបេគីស្ថាន ​នឹង​ចាប់​ផ្ដើម​ប្រកួត​វគ្គជម្រុះ​ក្នុង​ពូល​ចាប់​ពី​ថ្ងៃទី១៤ ខែកញ្ញា​ខាង​មុខ​នេះ គ្រោង​នឹង​រកឃើញ​ម្ចាស់​ជើង​ឯក​នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

កម្មវិធីប្រកួត របស់ក្រុមបាល់ទាត់ហ្វូតសាល ជម្រើសជាតិថៃ៖

  • ថ្ងៃទី១៤ កញ្ញា ២០២៤៖ ក្រូអាត ប៉ះ ថៃ នៅក្នុងសាល Bukhara Universal Sports Complex
  • ថ្ងៃទី១៧ កញ្ញា ២០២៤៖ ថៃ ប៉ះ គុយបា នៅក្នុងសាល Bukhara Universal Sports Complex
  • ថ្ងៃទី២០ កញ្ញា ២០២៤៖ ថៃ ប៉ះ ប្រេស៊ីល នៅក្នុងសាល Bukhara Universal Sports Complex

សម្រាប់​ក្រុម​ចូល​រួម​មាន​ចំនួន ២៤ប្រទេស ត្រូវ​បាន​បែង​ចែក​ជា ៦ពូល មានដូច​ខាង​ក្រោម៖

ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup ដែល​រៀប​ចំរៀងរាល់ ៤ឆ្នាំម្ដង ធ្វើឡើង​ដំបូង​នៅ​ឆ្នាំ១៩៨៩ ដោយ​ប្រទេស​ហូឡង់​ ធ្វើ​ជាម្ចាស់​ផ្ទះ។ ខណ:​ក្រុម​ជម្រើសជាតិប្រេស៊ី ឈ្នះជើងឯក​ច្រើន​ជាង​គេ ចំនួន ៥លើក អេស្ប៉ាញ ចំនួន ២លើក អាហ្សង់ទីន និងព័រទុយហ្គាល់ ចំនួន ១លើក៕

Share.