ភ្នំពេញ៖ ហាងសាឡនមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នជិតខាងរាយការណ៍ទៅសមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបេតុង ភូមកភ្នាត សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានបាន មុនពេលកេីតហេតុបានឃើញផ្សែងហុយចេញពី ហាងសាឡន(យីហោ ចរិយា សាឡន) ពេលនោះប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់និងទឹកជួយបាញ់ពន្លត់តែដោយគ្រប់គ្រង់ស្ថានការ មិនបានក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយបាញ់ពន្លត់ជៀសវាងរាលដាលដល់ផ្ទះអ្នកជិតខាង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាកទងទៅរថយន្តពន្លត់អគ្គិភ័យដើម្បីចុះជួយបាញ់ពន្លត់ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះមកដល់ជួយបាញ់ពន្លត់អោយរលត់ទៅវិញភ្លាមៗ អគ្គិភ័យខាងលើនេះដែរមិនរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនបង្កអោយមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតសម្ភារៈក្នុងហាងមួយចំនួនចំពោះមូលហេតុអគ្គិភ័យនេះដែរសមត្ថកិច្ចសន្និដ្ឋានថាមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ សេង សាវី

