ក្រុម CFU Gaming នឹងត្រូវជួបក្រុម Galaxy Legend បើកឆាកក្នុងជំនួបសប្ដាហ៍ទី៣ ថ្ងៃសៅរ៍ ទី១៤ កញ្ញានេះ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវកាលទី៧ ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព។

កម្មវិធីប្រកួត សប្ដាហ៍ទី៣ ថ្ងៃទី១៤-១៥ កញ្ញា ២០២៤៖


ស្របពេលសប្ដាហ៍ទី២បានបញ្ជប់ឃើញថា ក្រុម CFU Gaming ឈរកំពូលតារាងបណ្ដោះអាសន្នក្រោយយកឈ្នះ៣ប្រកួតជាប់គ្នា ដោយមិនបរាជ័យសម្បី ១ហ្គេមសោះ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី២៖

ការប្រកួត MPL-KH រដូវកាលទី៧ មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមរួមមាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport, PRO Esports, Team Max និងក្រុម Team SV។
MPL-KH រដូវកាលទី៧ នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី៣១ សីហានេះ រហូតដល់ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ម្ចាស់ជើងឯក នឹងទទួលបានពានមួយ អមជាមួយប្រាក់រង្វាន់ ១ម៉ឺន ៦ពាន់ដុល្លារ ថែមទាំងជាក្រុមតំណាងកម្ពុជា ទៅចូលរួមប្រកួតព្រឹត្តិការណ៍កម្រិតពិភពលោក M6 World Championship នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លានដុល្លារ៕

