ក្រុម​បាល់ទាត់នារី​វិសាខា នឹង​ត្រូវធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន កំពង់ស្ពឺ ដើម្បី​ជួបក្រុម​នារីណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០២៤នេះ នៃពានរង្វាន់​លីគ​នារី​កម្ពុជា Cambodian Women’s League រដូវកាល​​២០២៤-២៥។

ក្រុម​បាល់ទាត់នារី​វិសាខា បាន​ក្លាយ​ជាក្រុមដែល​ មិនទាតន់បរាជ័យ​សោះ និង​រក​គ្រាប់​បាន ៤២គ្រាប់​ដោយ​មិន​របូត​គ្រាប់បាល់​សោះ ​ឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ប្រកួត ស្មើ១។

កម្មវិធីប្រកួត សប្ដាហ៍ទី៥ ថ្ងៃទី១៤ កញ្ញានេះ៖

ខណ: ៤ប្រកួត​កន្លង​មក​របសណាហ្គាវើលដ៍ ឈ្នះ២ ស្មើ១ និងចាញ់១ ដោយ​ប្រកួតទី១ ចាញ់ភ្នំពេញក្រោន ៣-០ ប្រកួតទី២ ឈ្នះមន្ទីរ អយក កំពង់ឆ្នាំង ៩-០ ប្រកួតទី៣ ស្មើជាមួយព្រះខ័នរាជស្វាយរៀង ១-១ និងប្រកួតចុងក្រោយ ឈ្នះសមាគមបាល់ទាត់មីស្ទើរលេង ១២-០។

ឆ្លងកាត់ ៤ប្រកួតរបស់​វិសាខា ឈ្នះទាំង៣ប្រកួត ស្មើ១ ដោយ​ឈ្នះសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ១៧-០ សប្ដាហ៍ទី១ ឈ្នះសលត៍ ខេត្តបាត់ដំបង ១៨-០ សប្ដាហ៍ទី២ ឈ្នះមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ៧-០ សប្ដាហ៍ទី៣ និងស្មើជាមួយព្រះខ័នរាជស្វាយរៀង ០-០ សរុបគ្រាប់ស៊ុតបញ្ចូលទី ៤២គ្រាប់​ មិន​របូត​គ្រាប់បាល់​សោះ។

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី៤៖

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.