ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានត្រឹម​ស្មើស្រីលង្កា ប្រកួត​ជើងទី២ តែយ៉ាងណាកម្ពុជា បាន​ចាញក្នុវគ្គទាត់បាល់ពិន័យ១១ម៉ែត្រ កាត់សេចក្ដីបញ្ចប់ដោយលទ្ធផល ៤ទល់និង២ ក្នុងវគ្គជម្រុះជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅ​ថ្ងៃទី១០ កញ្ញា ២០២៤នេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ការប្រកួត​នៅ​ក្នុង​ខែកញ្ញា ដែលក្រុម​ជម្រើសជាតិ​កម្ពុជា មាន​ភារកិច្ចប្រកួតជម្រុះ AFC Asian Cup Qualifier ​ជា​មួយស្រីលង្កា ចំនួន២ជើង បាន​បញ្ចប់​ទៅហើយ ក៏ពិតមែន ប៉ុន្តែបើសិន​ក្រឡេក​មើល​កម្មវិធីប្រកួត​នៅ​ចុង​ឆ្នាំ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ពាន​រង្វាន់​នានា ក៏ដូច​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ នាពេល​ខាង​មុខ ​ក្នុង​ឆ្នាំ២០២៤។នេះបើយោងតាម​ការបង្ហាញរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី២៦ កក្កដា ២០២៤ កម្មងទៅ។

ក្នុង​នេះរួម​មាន នៅ​ក្នុង​ខែកញ្ញាដដែល ក្រុម​ជម្រើសជាតិ អាយុក្រោម ២០ឆ្នាំកម្ពុជា នឹង​ត្រូវ​មាន​ភារកិច្ច​ចំនួន ៤ប្រកួត គឺ​ត្រូវ​ជួប​នេប៉ាល់ អ៊ូបេគីស្ថាន បារ៉ែន និងចិនតៃប៉ិ ក្នុងពានរង្វាន់​ AFC U20 Asean Cup ឆ្នាំ២០២៤។

ក្រុម​ជម្រើសជាតិ អាយុក្រោម ២០ឆ្នាំកម្ពុជា

កាលវិភាគ ៤ប្រកួត របស់​ក្រុមក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នៅក្នុងខែកញ្ញានេះ៖

  • ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា បួប អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University។

ចូល​ដល់​ខែតុលា ក្រុម​ជម្រើសជាតិកម្ពុជា នឹង​មាន​ជំនួន​មិត្តភាព​អន្តរជាតិ​ចំនួន ២ប្រកួត​ដោយ​ណាត់​ក្រុម​ជម្រើសជាតិ​ចិនតៃប៉ិ ប្រកួត​នៅទឹក​ដីកម្ពុជា និង​មួយ​ប្រកួត​ទៀត ជួប​ហុងកុង នៅ​ទឹក​ដូ​ហុងកុង។

ដោយ​ឡែក​សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុក្រោម ១៧​ឆ្នាំកម្ពុជា ក៏​ត្រូវ​មាន​ភាព​រកិច្ច​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC U17 Asean Cup ឆ្នាំ២០២៤ ដែក​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ខែតុលាដដែល ចំនួន ៤ប្រកួតគឺត្រូវ​ជួប បង់ក្លាដេស ម៉ាកាវ អាហ្វហ្គានីស្ថាន និងហ្វីលីពីន។

ក្រុម​ជម្រើសជាតិ​អាយុក្រោម ១៧​ឆ្នាំកម្ពុជា

តាម​ការគ្រោង​ទុល​របស់​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ក្នុង​បញ្ជី​កាល​វិភាគ​ប្រកួត នៅក្នុង​ខែវិច្ឆិកា ខាងមុខ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​ទៀត​ផង​ដែរ តែល​នៅ​មិន​ដឹង​ថា​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​មក​ពី​ប្រទេស​ណាឡើយ។

ដោយ​ឡែក​សម្រាប់​កម្មវិធីប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ២០២៤ ពោល​គឺ​នៅ​ខែវិច្ឆិកា និង​ធ្នូ ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ជើង​ឯក​ប្រចាំតំបន់​អាស៊ាន Asean Mitsubishi Electric Cup ឆ្នាំ២០២៤ ចំនួន ៤ប្រកួត​ទៀតគឺ ជួប ម៉ាឡេស៊ី សិង្ហបុរី (ក្រុមឈ្នះរវាងទីម័រ ឬប្រ៊ុយណេ) និងថៃ។

ស្របពេល នៅព្រឹកថ្ងៃទី១៣​ ខែកញ្ញានេះ សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺលោក Felix Dalmas សញ្ជាតិអាហ្សង់ទីន និងបានប្រកាសតែងតាំងលោក Koji Kyotoku ជាគ្រូបង្វឹកថ្មីបណ្តោះអាសន្ន៕

Share.