សិល្បៈជាតិ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បេក្ខភាពតំណាងកម្ពុជានៃកម្មវិធី Miss Cosmo កញ្ញា អ៊ិន លក្ខិណា បានត្រៀមខ្លួនចេញដំណើរទៅកាន់ប្រទេស វៀតណាម ដែលជាម្ចាស់ផ្ទះនៃការប្រកួត។
សម្រាប់ការចេញទៅប្រកួតលើកនេះ សម្លឹងឃើញថា អ៊ិន លក្ខិណា បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទោះជាមានចំណុចខ្វះខាតខ្លះ តែមិនមែនជាឧបសគ្គសម្រាប់កញ្ញានោះឡើយ។

ការចាកចេញទៅដណ្ដើមមកុដរបស់ស្រីស្រអែមថ្ពាល់ខួចលើកនេះ មិនត្រឹមតែមានការជូនដំណើរពីហ្វេនៗប៉ុណ្ណោះទេ សូម្បីតែម្ចាស់ License ប្រចាំនៅកម្ពុជា ម៉ាម៉ី អ៊ឹម សុគន្ធា ក៏ទៅជូនដំណើរ ព្រមទាំងបង្ហាញក្ដីរំពឹងខ្ពស់ លើសមត្ថភាពរបស់ អ៊ិន លក្ខិណា ផងដែរ។ បន្ថែមលើសពីនោះលោកស្រី ក៏សំណូមពរឱ្យហ្វេនៗជួយផ្ញើសារគាំទ្រ បេក្ខភាពតំណាងកម្ពុជារូបនេះ ឱ្យបានច្រើនដើម្បីចូលដល់វគ្គ Top ដោយស្វ័យប្រវត្តិ។




ចំណែកបងស្រីបង្កើតរបស់ Miss Cosmo Cambodia ឆ្នាំ២០២៤ អ៊ិន ម៉ូលីកា បានបង្ហើបឱ្យដឹងពីអនុស្សារីរយ៍បងប្អូន ជាពិសេសគឺលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនស្រីដែលតស៊ូជម្នះដើរវិថីមួយនេះ ក្នុងនោះក៏មានរឿងប៉ះទង្គិចផ្លូវចិត្តខ្លះ រហូតបងស្រី អួលដើមកសឹងតែបរិយាយមិនចង់រួចថែមទៀតផងដែរ៕

