ព្រះខ័នរាជស្វាយរៀង បរាជ័យជាលើកដំបូង​ ក្រោមថ្វីជើងរបស់​វិសាខា នៅ​ទឹក​ដីកីឡដ្ឋានព្រីនស៍ ប្រកួត​សប្ដាហ៍ទី៤ នៅ​ថ្ងែទី១៤ កញ្ញានេះ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ។

ជ័យ​ជម្នះ​ ១គ្រាប់​របស់​វិសាខានេះ​រក​បាន​ដោយ​កីឡាករ ក៉ាន់​ម៉ូ នៅ​នាទី​ចុង​ម៉ោង ដោយ​ការ​តែត​បញ្ចូល​ទី ១គ្រាប់​ដ៏​អស្ចារ្យ ក្រោយ​សម្រុក​គ្នាទៅ​វិញ​ទៅ​មក​អស់​៩០នាទីពេញ។

ដូចនេះសម្រាប់វិសាខា ក្រោម​ការដឹកនាំរបស់លោក Kalns Jurgis ឆ្លងកាត់ ៤ប្រកួត​រួចមក ឈ្នះ២ប្រកួត​បដោយ​ប្រកួត​ទី១ ចាញ់​ភ្នំពេញក្រោន ៤-២ ប្រកួតទី២ ចាញ់​ណាហ្គាវើលដ៍ ១-០ និងប្រកួត​ចុង​ក្រោយ​យក​ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៣-១ ប្រកួតទី៤ ឈ្នះស្វាយរៀង ១-០។

ដោយឡែកព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បាន​បរាជ័យជាលើកដំបូង​ក្រោយឆ្លងាកាត់ ៤ប្រកួតជាប់​គ្នា ទី១ ឈ្នះ Tiffy Army ក្នុងលទ្ធផល ៧-០ ឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-១ និង​ប្រកួតចុងក្រោយក្រោយយកឈ្នះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៦-១ ប្រកួតទី៤ ចាញ់ វិសាខា ១-០។

ដោយឡែក​សម្រាប់​ជំនួប ២គូផ្សេងទៀត នៅ​ថ្ងៃតែមួយ​ជាមួ​យគ្នា​ ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.