ពានរង្វាន់លីគយុវជន Cambodian Youth League 2024 បានឈានដល់សប្តាហ៍ទី១៥ ហើយ ដោយនៅរសៀលថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០២៤ នេះនឹងមានការប្រកួតចំនួន ៤គូនឹងប៉ះគ្នានៅ៤ទីលានផ្សេងគ្នាក្នុងនោះគឺក្រុមសាលាបាល់ទាត់ជាតិ ប៉ះ ព្រះខ័នរាជស្វាយារៀង, ទម្រង់ទិសភ្នំពេញ ប៉ះ អង្គរថាយហ្គឺរ, ណាហ្គាវើលលដ៍ ប៉ះ វិសាខា និងទ័ព ប៉ះ បឹងកេត។
កម្មវិធីប្រកួតថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤៖

ពានរង្វាន់លីគយុវជនក្រោមអាយុ១៩ឆ្នាំ រដូវកាល២០២៤ ធ្វើឡើងពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានក្លិបជាសមាជិកចំនួន១០ក្រុមចូលរួមប្រកួតប្រជែង ខណៈរូបមន្តប្រកួតតម្រូវឱ្យក្រុមជាសមាជិកប្រកួតវិលជុំចំនួន៣ជើង ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៤ក្រុម មានឈ្មោះទៅប្រកួត Top4 បន្តយកជើងឯកប្រចាំរដូវកាល៕

