
ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំបានបញ្ចប់ការប្រកួតសប្តាហ៍ទី១៥ ហើយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នេះដោយក្រុមណាហ្គាវើលដ៍ ចាញ់ក្រុមអាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ៤ទល់នឹង០ ខណៈក្រុមទ័ព ឈ្នះបឹងកេត ដោយលទ្ធផល ២ទល់នឹង១។
លទ្ធផលសរុបសប្តាហ៍ទី១៥

គួរបញ្ជាក់ថា នេះគឺជាឆ្នាំដំបូង ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) រៀបចំពានរង្វាន់លីគយុវជនក្រោមអាយុ១៦ ឆ្នាំ មានក្រុមចូលរួមចំនួន១០ ដូចគ្នា និងត្រូវប្រកួតប្រជែងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។
តាមការគ្រោងទុកសម្រាប់ការប្រកួតជុំផ្ដាច់ព្រ៍ត្រ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ៣ ប៉ះក្រុមលេខ៤។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ២ ប៉ះអ្នកឈ្នះ រវាងលេខ៣ ឬលេខ៤
ចំណែកវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមលេខ១ ប៉ះអ្នកឈ្នះរវាងក្រុមលេខ២ ប៉ះលេខ៣ឬលេខ៤៕

