ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានបញ្ចប់សប្តាហ៍ទី៥ ហើយដោយក្រុមនារីបឹងកេត ទទួលបាន៣ពិន្ទុ ក្រោយឈ្នះក្រុមនារីមកពីខេត្តកំពង់ធំ ដោយលទ្ធផល ៤-០ នៅថ្ងៃទី១៥​​ ខែកញ្ញ ឆ្នាំ២០២៤ ក្នុងទីលានវឹកហាត់របស់បឹងកេត ។

លទ្ធផលការប្រកួតសប្តាហ៍ទី១៥ ថ្ងៃទី១៤ និង១៥ ខែកញ្ញា ឆ្នាំ២០២៤

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.