ភ្នំពេញ៖ អគ្គិភ័យមួយដង្ហើមចង្រិត ឆាបឆេះឡើងបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃក្នុងវត្ត ក៏ដូចជាសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ចេញរថយន្តអន្តរាគមន៍ភ្លាមភ្លាមនាវេលាទៀបភ្លឺ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងវត្តសារាវ័នតេជោស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពេលសងកំពុងតែសឹងក្នុងកុដិកើតហេតុសុខសុខ ស្រាប់តែមានក្លិនឈ្ងៀម និងផ្សែងខ្មួលខ្មាញ់ឡើង បង្កការភ្ញាក់ផ្អើល ទៅដល់ព្រះសង្ឃក្នុងកុដិក៏ដូចជាពុទ្ធបរិស័ទក្បែររបងវត្ត បានរាយការណ៍ទៅសមត្ថកិច្ចជំនាញនគរបាលពន្លត់អគ្គិភ័យចេញរថយន្តមកជួយអន្តរាគមន៍ភ្លាមភ្លាម។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តហោះចំនួនពីរគ្រឿង ទើបអាចគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង ហើយការឆាបឆេះនេះគឺឆេះពីដើមគាត់ ក្នុងវត្តសារាវ័នតេជោ សមត្ថកិច្ចសន្និដ្ឋានជាជំហានបឋមថាអគ្គិភ័យនេះបង្កឡើងដោយឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះឡើងតែម្តង ក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសនោះទេ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.