ព្រះសីហនុ៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់១ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ពាក់ពន្ឋ័ករណីអំពើលួចទូរសព្ទ័   បញ្ជូនទៅអធិការក្រុងព្រះសីហនុ ចាត់តាមនិតិវិធីផ្លូវច្បាប់។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ទី១ មានឈ្នោះញ៉េន ពេជ្រ ហៅជីនភេទអាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះទេពក្តឹបភេទប្រុស អាយុ ១៩ ឆ្នាំមុខរបរមិនពិតប្រាកដ។ ទី៣មានឈ្មោះសុវីន ហៅថៃភេទប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ។

តាមសមត្ថកិច្ចជនសង្ស័យបានធ្វើសកម្មភាពលួចទូរសព្ទពីស្ត្រីម្នាក់នៅចំណុចក្រុម14 ភូមិ1 សង្កាត់1 ក្រុងនិងខេត្តព្រះសីហនុ ការពីវេលាម៉ោង១២ : 00នាទីយប់ថ្ងែទី១៤ ខែកញ្ញា ឆ្នាំ២០២០៤

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចបានបើកការស្រាវជ្រាវទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យវ័យក្មេងចំនួន០៣ នាក់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់១ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៧:០០នាទី  ក្រោយសមត្ថកិច្ចសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរសព្ទពីជនរងគ្រោះពិតប្រាកដមែន។

ដោយផ្អែកទៅលើចម្លើយសារភាពនិងវត្ថុតាងជាក់ស្ដែងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់1បានបញ្ជូនជនសង្ស័យវ័យក្មេងទាំងបីនាក់ ទៅអធិការក្រុងព្រះសីហនុ ចាត់តាមនិតិវិធីផ្លូវច្បាប់។ ចំណែកវត្ថុតាងសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.