ក្រុម​បាល់ទាត់​នារី សលត៍ ខេត្តបាត់ដំបង និងសមាគមបាល់ទាត់មីស្ទើរលេង ជាក្រុម​ដែល​មិន​ទាន់​រក​បាន​ជ័យ​ជម្នះ​សោះ ឆ្លង​កាត់​៥ប្រកួត​រួម​មក នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25)។

ឆ្លងកាត់ ៥ប្រកួត​របស់​​ក្រុម​បាល់ទាត់​នារី សលត៍ ខេត្តបាត់ដំបង ប្រកួត​ទី១ ចាញ់​ក្លិបាល់ទាត់សៀមរាប ក្នុង​លទ្ធផល ១៥-០ ប្រកួត​ទី២ ចាញ់វិសាខា ក្នុង​លទ្ធផល ១៨-០ ប្រកួត​ទី៣ ចាញ់​ភ្នំពេញក្រោន ក្នុង​លទ្ធផល ២៥-០ ប្រកួត​ទី៤ ចាញ់​មន្ទីរ អយក ខេត្តកំពង់​ឆ្នាំង ៦-៤ និងប្រកួតទី៥ ចាញ់ព្រះខ័នរាជស្វាយរៀង ២៣-០ កាលពីថ្ងៃទី១៤ កញ្ញា។

ងាក​មក​ក្រុម​បាល់ទាត់​នារីរបស់​សមាគមបាល់ទាត់មីស្ទើរលេង ឆ្លងកាត់ ៥ កន្លងមក ប្រកួត​ទី១ ចាញ់​វិសាខា ក្នុង​លទ្ធផល ១៧-០ ប្រកួត​ទី២ ចាញ់​សមាគកីឡាខេត្តកំពង់ធំ ក្នុងលទ្ធផល ៤-១ ប្រកួតទី៣ ចាញ់​បឹងកេត ក្នុង​លទ្ធផល ៧-១ ប្រកួត​ទី៤ ចាញ់​ណាហ្គាវើលដ៍ ១២-០ និងប្រកួត​ទី៥ ចាញ់​ភ្នំពេញក្រោន ១៤-០ កាលពីថ្ងៃទី១៤ កញ្ញា។

ដំណើរការបាន ៥សប្ដាហ៍រួម​មកភ្នំពេញក្រោន កំពុង​ឈរ​កំពូល​តារាង ៥ប្រកួត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត ស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ របូត​វិញ ២គ្រាប់ មាន ១៣ពិន្ទុ។ ខណ:សលត៍ ខេត្តបាត់ដំបង ៥ប្រកួត មិន​ទាន់​ឈ្នះសោះ ស៊ុតបាន ៤គ្រាប់ របូត​វិញ ៨៧គ្រាប់។

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.