ក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តស្វាយវៀង ឡើងទៅប៉ះព្រះខ័នរាជស្វាយរៀង អាយុ១៨ឆ្នាំ ទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្វាយរៀង Super Cup ២០២៤ បន្ទាប់ពីបានយកឈ្នះលើក្រុម ស.ស.យ.ក ក្រុងបាវិត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី១៥ ខែកញ្ញ ឆ្នាំ២០២៤ កន្លងទៅ នៅទីលានវិទ្យាល័យ ស្វាយរំពារ ខេត្តស្វាយរៀង។

លទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

ដូចនេះក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នឹងឡើងនៅប៉ះក្រុមព្រះខ័នរាជស្វាយរៀង អាយុក្រោម១៨ឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រ។

គួរឱ្យដឹងថា ពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ មាន១៦ក្រុមចូលរួមប្រកួត បែងចែកជា៤ពូល ដោយក្រុមមានចំណាត់ថ្នាក់លេខ១​ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមចំនួន១៦ដែលចូលរួម គឺបានរើសចេញពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៦ ឆ្នាំ២០២៤ កន្លងទៅ៕

Share.