សិល្បៈជាតិ៖ បើនិយាយពីសន្ទុះនៃការគាំទ្រភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ វគ្គ២» ឬ «ជើងមេឃពណ៌ស្វាយ» នៅថ្ងៃចាក់បញ្ចាំងមុនជាផ្លូវការ គេសង្កេតឃើញថា អ្នកគាំទ្រនៅតែមិនថយចុះឬមិនចាញ់វគ្គមុនប៉ុន្មានទេ ព្រោះថាម្នាក់ៗសុទ្ធតែទន្ទឹងចាំមើលគ្រប់គ្នាៗ។ ហេតុផលនេះហើយទើបធ្វើឱ្យលោក លៀក លីដា ជាផលិតករផ្ទាល់កាន់តែញញឹមស្រស់ជាងមុន និងត្រៀមជិះយន្តចេញទៅបញ្ចាំងនៅបរទេស។

លោក លៀក លីដា បានបង្ហើបប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដាក់សម្ពោធភាពយន្តនេះថា នៅក្នុងវគ្គទី ២ នៃភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ វគ្គ២» ឬមានចំណង «ជើងមេឃពណ៌ស្វាយ» នេះ តួអង្គម្នាក់ៗសុទ្ធតែលះបង់ខ្លាំង ជាពិសេសប្រថុយថតជាមួយប្លង់គ្រោះថ្នាក់ៗច្រើនរហូតដល់តួខ្លះ បែកក្បាល រលាត់ដៃជើង និងបិះតែនឹងអស់ម្រាមជើងទៀតក៏មាន ព្រោះដើម្បីចង់ឱ្យរូបភាពចេញមកស្ដែងៗពិតៗ។ លោកក៏បានប្រាប់ទៀតថា ភាពយន្តទាំង ២ វគ្គរបស់លោក បានចចារជាមួយអ្នកនាំភាពយន្តទៅបញ្ចាំងនៅបរទេសរួលរាល់ហើយ ត្រៀមតែដល់ពេល​ជិះយន្តចេញទៅបញ្ចាំងតែប៉ុណ្ណោះ។

សូមជម្រាបជូនថា ភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ វគ្គ២» ឬ «ជើងមេឃពណ៌ស្វាយ» មានបញ្ចាំងចាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ តទៅ នៅគ្រប់រោងភាពយន្ត ចង់ដឹងសាច់រឿងរបស់គូស្នេហ៍ នាងនាថ និងកុដដាវ ទៅជាយ៉ាងណានោះ សូមកុំភ្លេចទៅទស្សនានៅរោងភាពយន្តទាំងអស់គ្នា៕

Share.