ក្រុម CFU Gaming បានយកឈ្នះ Galaxy Legend បើកឆាកក្នុងជំនួបសប្ដាហ៍ទី៣ ២-០ តែបានបរាជ័យជ័យ ក្រោមថ្វៃដៃ Pro Esports ២-១ វិញនៅថ្ងៃទី២ នៃការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវកាលទី៧។

យ៉ាងណាក្ដី ក្រុម CFU Gaming នៅតែបន្តឈរកំពូលតារាង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៩ហ្គេម និងចាញ់តែ២ហ្គេមប៉ុណ្ណោះ។
លទ្ធផលប្រកួត សប្ដាហ៍ទី៣៖


តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី២៖

ការប្រកួត MPL-KH រដូវកាលទី៧ មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមរួមមាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport, PRO Esports, Team Max និងក្រុម Team SV។
MPL-KH រដូវកាលទី៧ នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី៣១ សីហានេះ រហូតដល់ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ម្ចាស់ជើងឯក នឹងទទួលបានពានមួយ អមជាមួយប្រាក់រង្វាន់ ១ម៉ឺន ៦ពាន់ដុល្លារ ថែមទាំងជាក្រុមតំណាងកម្ពុជា ទៅចូលរួមប្រកួតព្រឹត្តិការណ៍កម្រិតពិភពលោក M6 World Championship នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លានដុល្លារ៕

