ពោធិ៍សាត់៖ ចោរលួចគោម្នាក់ និងអ្នកទទួលទិញផលចោរកម្មពីរនាក់ ត្រូវបានសមត្ថកិច្ចបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចគោ អ្នកភូមិកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ម មី ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅក្នុងភូមិក្បាលប្រទាហ៊ាន ឃុំ ឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានលួចគោរចំនួន៣ក្បាល យកទៅលក់ឱ្យ ឈ្មោះ សុះលី ភេទប្រុសអាយុ៣៥ឆ្នាំ និង ឈ្មោះស៊ីមសុះ ភេទប្រុសអាយុ ៣៥ ឆ្នាំ ទាំងពីរនាក់ រស់នៅក្នុងភូមិចាមថ្មី ឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់ ដែលជាអ្នកទទួលទិញផលចោរកម្ម ក្នុងតម្លៃ២លាន២០ម៉ឺនរៀល។

ប្រភពដ៏ដែលបានបន្តទៀតថា ការចាប់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ ធ្វើឡើងក្រោយពីទទួលពាក់កណ្ដឹងជនរងគ្រោះជាម្ចាស់គោ ឈ្មោះ ស៊ុននី ភេទប្រុសអាយុ ៥៧ឆ្នាំ រស់នៅក្នុងចំណុចឧបសម្ព័ន្ធ ប៊ុនរ៉ានីសែនជ័យ ស្ថិតក្នុងភូមិ សាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់

Share.