លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញាកន្លងទៅ ខណ:អ្នកគាំទ្រចូលទស្សនាផ្ទាល់កើនរហូតដល់ ២៨.៨៨១នាក់ នៅតាមកីឡដ្ឋានទាំង១០។

ថ្ងៃនេះសារព័ត៌មានត្រយង សូមជម្រាបជូនអំពីចំនួនអ្នកគាំទ្រទស្សនាផ្ទាល់តាមកីឡដ្ឋានទាំង១០ ដូចតទៅ៖
- ទី១ កីឡដ្ឋានខេត្តស្វាយរៀង របស់ព្រះខ័នរាជស្វាយរៀង មានចំនួន ៦៤៦៤នាក់
- ទី២ កីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន មានចំនួន ៥៨៤៩នាក់
- ទី៣ កីឡដ្ឋាន Prince របស់វិសាខា មានចំនួន ៥៣៩៦នាក់
- ទី៤ កីឡដ្ឋាន AIA Stadium KMH PARK របស់ ISI Dangkor Senchey មានចំនួន ៣៣២៦នាក់
- ទី៥ កីឡដ្ឋាន AIA Stadium KMH PARK ដែលក្រុមមហាផ្ទៃ យកធ្វើជាទឹកដីជំនួសបណ្តោះអាសន្ន ១៩៣៨នាក់
- ទី៦ កីឡដ្ឋានស្តាតចាស់ របស់ Tiffy Army FC មានចំនួន ១៥៩៦នាក់
- ទី៧ ពហុកីឡដ្ឋានជាតិ ដែលបឹងកេត យកធ្វើជាទឹកដីជំនួសបណ្តោះអាសន្ន មានចំនួន ១៥៤៤នាក់
- ទី៨ កីឡដ្ឋាន Life ខេត្តព្រះសីហនុ របស់ Life FC មានចំនួន ១៣៤៤នាក់
- ទី៩ កីឡដ្ឋាន ខេត្តកំពង់ស្ពឺ របស់ណាហ្គាវើលដ៍ មានចំនួន ៨៣១នាក់
- ទី១០ កីឡដ្ឋាន គិរីវង់សុខសែនជ័យ របស់ក្រុមគិរីវង់សុខសែនជ័យ មានចំនួន ៥៩៣នាក់។
សម្រាប់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បន្តប្រកួតក្រៅដីបណ្តោះអាសន្នសិន រង់ចាំរហូតកីឡដ្ឋានថ្មីរបស់ខ្លួនខេត្តសៀមរាបសាងសង់រួចរាល់៕









