ក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិថៃ នឹងបន្តជួបក្រុមគុយបា វគ្គជម្រុះក្នុងពូល B នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup នៅថ្ងៃទី១៧ កញ្ញានេះ វេលាម៉ោង ៥:៣០នាទីល្ងាច នៅក្នុងសាល Bukhara Universal Sports Complex ប្រទេសអ៊ូសបេគីស្ថាន។

ក្នុងជំនួបទី១កន្លងទៅ ក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិថៃ បានយកឈ្នះក្រុមក្រូអាច ក្នុងលទ្ធផល ២ទល់និង១ វគ្គជម្រុះក្នុងពូល កាលពីថ្ងៃទី១៤ កញ្ញា នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup នៅទឹកដីនៃប្រទេសអ៊ូសបេគីស្ថាន។
តារាងចំណាត់ថ្នាក់ ពូល B បច្ចុប្បន្នរួមមាន៖
- ប្រេស៊ីល ១ប្រកួត ឈ្នះ១ មាន ៣ពិន្ទុ
- ថៃ ១ប្រកួត ឈ្នះ១ មាន ៣ពិន្ទុ
- ក្រូអាច ១ប្រកួត ចាញ់១ មាន ០ពិន្ទុ
- គុយបា ច ១ប្រកួត ចាញ់១ មាន ០ពិន្ទុ

លទ្ធផល និងកម្មវិធីប្រកួត របស់ក្រុមបាល់ទាត់ហ្វូតសាល ជម្រើសជាតិថៃ ៖
- ថ្ងៃទី១៤ កញ្ញា ២០២៤៖ ក្រូអាត ១-២ ថៃ នៅក្នុងសាល Bukhara Universal Sports Complex
- ថ្ងៃទី១៧ កញ្ញា ២០២៤៖ ថៃ ប៉ះ គុយបា នៅក្នុងសាល Bukhara Universal Sports Complex
- ថ្ងៃទី២០ កញ្ញា ២០២៤៖ ថៃ ប៉ះ ប្រេស៊ីល នៅក្នុងសាល Bukhara Universal Sports Complex
សម្រាប់ក្រុមចូលរួមមានចំនួន ២៤ប្រទេស ត្រូវបានបែងចែកជា ៦ពូល មានដូចខាងក្រោម៖

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្ដង ធ្វើឡើងដំបូងនៅឆ្នាំ១៩៨៩ ដោយប្រទេសហូឡង់ ធ្វើជាម្ចាស់ផ្ទះ។ ខណ:ក្រុមជម្រើសជាតិប្រេស៊ី ឈ្នះជើងឯកច្រើនជាងគេ ចំនួន ៥លើក អេស្ប៉ាញ ចំនួន ២លើក អាហ្សង់ទីន និងព័រទុយហ្គាល់ ចំនួន ១លើក៕

