ដំណើរការប្រកួតបាន ៥សប្ដាហ៍រួចមក ឃើញថាមានតែក្រុមនារីវិសាខា និងភ្នំពេញក្រោន ប៉ណ្ណោះដែល ឡើងឈរកំពូលតារាង ដោយនៅសប្ដាហ៍ទី១ដល់ទី៣ វិសាខា និងទី៤ ទី៥ ភ្នំពេញក្រោន នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25)។

វិសាខា ឈរកំពូលតារាងបាន ៣សប្ដាហ៍ (ទី១ ដល់ទី៣) ឆ្លងកាត់ ៥ប្រកួតឈ្នះ ៣ប្រកួត ស្មើ១ និងចាញ់១ ដោយឈ្នះសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ១៧-០ សប្ដាហ៍ទី១ ឈ្នះសលត៍ ខេត្តបាត់ដំបង ១៨-០ សប្ដាហ៍ទី២ ឈ្នះមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ៧-០ សប្ដាហ៍ទី៣ និងស្មើជាមួយព្រះខ័នរាជស្វាយរៀង ០-០ និងចាញ់ណាហ្គាវើលដ៍ ១-០ ស៊ុតបញ្ចូលទីបាន ៤២គ្រាប់ របូតវិញតែ១គ្រាប់ប៉ុណ្ណោះ មាន ១០ពិន្ទុ។

ដំណើរការបាន ៥សប្ដាហ៍រួមមក ក្រុមបាល់ទាត់នារីភ្នំពេញក្រោន កំពុងឈរកំពូលតារាង ២សប្ដាហ៍ជាប់គ្នា (ទី៤និងទី៥) ដោយ ៥ប្រកួត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត ដោយឈ្នះណាហ្គាវើលដ៍ ៣-០ ស្មើជាមួយសៀមរាប ២-២ ឈ្នះ:សលត៍ ខេត្តបាត់ដំបង ២៥-០ ឈ្នះខេត្តកំពង់ធំ ១៩-០ និងឈ្នះមីស្ទើរលេង ១៤-០ ស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ របូតវិញ ២គ្រាប់ មាន ១៣ពិន្ទុ។
តារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី៥៖

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕

