ជំនួប​ប្រកួត​រវាងក្រុម​យុវជនអាយុក្រោម ១៩ឆ្នាំ ​របស់​វិសាខា ជួប​ក្រុម​យុវជន អាយុក្រោម ១៩ឆ្នាំ បឹងកេត នៃពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League 2024) ប្រកួតសប្តាហទី១៤នៅថ្ងៃទី១៤ បន្ទាប់​ពី​លើកពេលប្រកយត ​កាល​ពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

ក្នុង​នោះសារព័ត៌មានត្រយង នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ការ​ប្រកួត​រវាង ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ វិសាខា ទល់នឹង​យុវជនអាយុក្រោម ១៩ឆ្នាំ បឹងកេត ដោយការប្រកួត​នឹង​ធ្វើ​ឡើងនៅមជ្ឍមណ្ឌលហ្វឹកហាត់វិសាខា វេលាម៉ោង ៣:៣០នាទីរសៀលតទៅ។

កម្មវិធីប្រកួត សប្ដាហ៍ទី១៤ នៅ​ថ្ងៃទី១៨ កញ្ញា នេះ៖

ខណ:ការប្រកួត​នៅ​សប្ដាហ៍ទី១៥ បានបញ្ចប់ដោយវិសាខា បាន​យក​ឈ្នះក្រុមណាហ្គាវើលដ៍ ដោយលទ្ធផល ២-១ ហើយកីឡាករ មាន ចាន់រិទ្ធ បន្ដជាប់ជាកីឡាករល្អប្រចាំការប្រកួតជាថ្មី បន្ទាប់ពីរកបានគ្រាប់បាល់ជ័យជម្នះ លើក្រុមយុវជន U19 ណាហ្គាវើលដ៏។

ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ រដូវកាល​២០២៤ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ក្លិប​ជា​សមាជិក​ចំនួន​១០​ក្រុម​ចូលរួម​ប្រកួត​ប្រជែង ខណៈ​រូបមន្ត​ប្រកួត​តម្រូវ​ឱ្យ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​ចំនួន​៣ជើង ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ​ចំនួន​៤ក្រុម មាន​ឈ្មោះ​ទៅ​ប្រកួត Top4 បន្ត​យក​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.