សិល្បៈភាពយន្ត ៖ តាមនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៎ និងវិចិត្រសិល្បៈបានជូនដំណឹងឱ្យដឹងថា ផលិតកម្មភាពទាំង ៥១ រោងភាពយន្ត ៣ ស្ទូឌីយូសំឡេងទាំង ៩ និងក្រុមហ៊ុន​ចែកចាយ​ភាពយន្ត ១១ ដែល​ផុត​សុពលភាព​អាជ្ញាប័ណ្ណ​ ត្រូវ​ប្រញាប់​បន្ត​អាជ្ញា​ប័ណ្ណ​ឡើង​វិញ​។

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានជម្រាបជូនដំណឹងដល់លោក លោកស្រី ចាងហ្វាងផលិតកម្ម ម្ចាស់ក្រុមហ៊ុន ចែកចាយស្នាដៃភាពយន្ត ម្ចាស់ស្ទូឌីយោតំឡើងរូបភាព និងស្ទូឌីយោបញ្ចូលសំឡេងស្នាដៃភាពយន្តបានជ្រាបថា នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានពិនិត្យឃើញថា ក្រុមហ៊ុនចែកចាយភាពយន្ត ចាងហ្វាងផលិតកម្មភាពយន្តម្ចាស់ស្ទូឌីយោតំឡើងរូបភាព និងស្ទូឌីយោបញ្ចូលសំឡេងស្នាដៃភាពយន្តមួយចំនួនកំពុងបន្តប្រើប្រាស អជ្ញាប័ណ្ណហួសសុពលភាព ។

អាស្រ័យហេតុនេះសូមលោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន ម្ចាស់ផលិតកម្ម ម្ចាស់ស្ទួឌីយោ មេត្តាមកបន្តសុពលភាពឡើងវិញចាប់ពិថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤តទៅនៅនាយកដ្នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ រៀងរាល់ម៉ោងធ្វើការ៕

Share.