សិល្បៈជាតិ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ និងជាពិធីបុណ្យ នឹករលឹកសាច់ញាតិដែលបានចែកឋានរបស់ជនជាតិខ្មែរ កំណត់តាម ប្រតិទិនពុទ្ធសាសនា។ សម្រាប់ថ្ងៃកាន់បិណ្ឌ១នេះ គេឃើញអ្នកនាង ប្រាសាទ ដាវីន នាំស្វាមីបរទេស និងកូនស្រី ចូលរួមពិធីកាន់បិណ្ឌ១នៅវត្តអារាម។


Miss Universe Cambodia ឆ្នាំ ២០២៤ រូបនេះបានបង្ហោះសារឡើងថា ៖ «សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ថ្ងៃនេះ ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ ជាថ្ងៃនៃពិធីកាន់បិណ្ឌ “បិណ្ឌ ១” សូមជូនពរលោកពុក អ្នកម្តាយ បង ប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជួបតែសុខសុភមង្គល សុខចម្រើន មានពេលវេលាល្អជួបជុំក្រុមគ្រួសារ ធ្វើបុណ្យសាងកុសលដោយចិត្តសប្បាយរីករាយ និងជូនពរឲ្យការធ្វើដំណើរទីជិត ទីឆ្ងាយជួបតែសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។»








សូមរំលឹកដែរថា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា។

