ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ របស់វិសាខា បានយកឈ្នះក្រុមយុវជន អាយុក្រោម ១៩ឆ្នាំ បឹងកេត ក្នុងលទ្ធផល ៤ទល់និង០ ការប្រកួតបបង្គ្រប់ សប្តាហ៍ទី១៤ នៅថ្ងៃទី១៨ បន្ទាប់ពីលើកពេល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ នៃពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League 2024)។

ដោយឡែកការប្រកួតនៅសប្ដាហ៍ទី១៥ បានបញ្ចប់ដោយវិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៍ ដោយលទ្ធផល ២-១ ហើយកីឡាករ មាន ចាន់រិទ្ធ បន្ដជាប់ជាកីឡាករល្អប្រចាំការប្រកួតជាថ្មី បន្ទាប់ពីរកបានគ្រាប់បាល់ជ័យជម្នះ លើក្រុមយុវជន U19 ណាហ្គាវើលដ៏។
ពានរង្វាន់លីគយុវជនក្រោមអាយុ១៩ឆ្នាំ រដូវកាល២០២៤ ធ្វើឡើងពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានក្លិបជាសមាជិកចំនួន១០ក្រុមចូលរួមប្រកួតប្រជែង ខណៈរូបមន្តប្រកួតតម្រូវឱ្យក្រុមជាសមាជិកប្រកួតវិលជុំចំនួន៣ជើង ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៤ក្រុម មានឈ្មោះទៅប្រកួត Top4 បន្តយកជើងឯកប្រចាំរដូវកាល៕


