ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង សរសើរលោក AKIHIRO KATO ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ជនជាតិជប៉ុន ដែលបានជួយអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសនៅលើទឹកដីអង្គរ ខេត្តសៀមរាប។

ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ថ្លែងលើគណនីហ្វេសប៊ុកថា៖«ខ្ញុំសូមធ្វើការកោតសរសើរចំពោះ លោក AKIHIRO KATO ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែលបានចំណាយពេលវេលា និងធនធាន មកជួយកសាងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសនៅលើទឹកដីអង្គរ ខេត្តសៀមរាប»។
លោកបន្តទៀតថា៖«សូមជូនពរ លោក AKIHIRO KATO ក្រុមគ្រួសារ ព្រមទាំងកីឡាករ មន្រ្តី បុគ្គលិកក្លិបបាល់ទាត់អង្គរថាយហ្គឺរទាំងអស់ មានសុខភាពល្អ និងជួបតែសំណាងល្អ»។
គួរដឹងថាក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសជុំវិញការសាងសង់ដំណាក់កាលទី១ កីឡដ្ឋានថ្មីដែលនឹងមានកៅអីអង្គុយប្រហែល ២,០០០ ខណ:ការប្រកួតក្នុងដីលើកដំបូងនៅលីគកំពូលកម្ពុជា Cambodian Premier League គ្រោងនឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕


