លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ បានឈានដល់សប្តាហ៍ទី៥ ខណ:មានកីឡាករ DE ANORADE SOUZA RAMON ជនជាតិប្រេស៊ីល របស់វិសាខា ស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាសន្ន សរុប៥គ្រាប់ ក្រោយជួយឲ្យវិសាខា ឈ្នះក្រសួងមហាផ្ទៃ ៩-០ កាលពីថ្ងៃទី១៨ ខែកញ្ញា នៅកីឡដ្ឋាន AIA Stadium KHM Park។

កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាសន្នរួមមានដូចជា៖

  • SOUZA RAMON​ ជនជាតិប្រេស៊ីល របស់វិសាខា ស៊ុត៥គ្រាប់
  • OFUFU IBEH ជនជាតិនីហ្សេរីយ៉ា របស់ភ្នំពេញក្រោន ស៊ុត៤គ្រាប់
  • CRISTIAN ROQUE ជនជាតិប្រេស៊ីល របស់ព្រះខ័នរាជស្វាយរៀង ស៊ុត៤គ្រាប់
  • ANDRES NIETO ជនជាតិកូឡុំប៊ី របស់ភ្នំពេញក្រោន ស៊ុត៤គ្រាប់
  • BOUNKONG BOUNPHACHAN ជនជាតិឡាវ របស់ព្រះខ័នរាជស្វាយរៀង ស៊ុត៣គ្រាប់
  • PABLO AUGUSTO ជនជាតិប្រេស៊ីល របស់ព្រះខ័នរាជស្វាយរៀង ស៊ុត៣គ្រាប់
  • សៀង​​ ចន្ធា របស់បឹងកេត ស៊ុត៣គ្រាប់
  • GAYOSO JAVIER ជនជាតិហ្វីលីពីន របស់ភ្នំពេញក្រោន ស៊ុត២គ្រាប់
  • លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ស៊ុត២គ្រាប់
  • GABRIEL SILVA ជនជាតិប្រេស៊ីល របស់ព្រះខ័នរាជស្វាយរៀង ស៊ុត២គ្រាប់
  • YOSHIHAMA RYOHEI ជនជាតិជប៉ុន របស់បឹងកេត ស៊ុត២គ្រាប់
  • NDONGO LOUIS WILLY ជនជាតិកាម៉េរ៉ូន របស់ ISI ដង្កោសែនជ័យ ស៊ុត២គ្រាប់
  • ញាណ សុស៊ីដាន របស់ព្រះខ័នរាជស្វាយរៀង ស៊ុត២គ្រាប់
  • KITAJIMA TAIGA ជនជាតិជប៉ុន របស់អង្គរថាយហ្គឺរ ស៊ុត២គ្រាប់
  • SMITH BRADIE CHRISTIAN ជនជាតិអូស្រ្តាលី របស់គិរីវង់សុខសែនជ័យ ស៊ុត២គ្រាប់
  • KIM SEO IN ជនជាតិកូរ៉េខាងត្បូង របស់ LIFE FC ស៊ុត២គ្រាប់
  • BALANGA AGOSTINHO JOSEMAR ជនជាតិព័រទុយហ្គាល់ របស់ TIFFY ARMY ស៊ុត២គ្រាប់
  • HUGO KAMETANI ជនជាតិជប៉ុន របស់ណាហ្គាវើលដ៍ ស៊ុត២គ្រាប់៕
Share.